ជំងឺដ៏ធ្ងន់ធ្ងរ របស់សហគ្រិនបរាជ័យ
នៅពេលម្ចាស់អាជីវកម្ម មិនមានគោលដៅរឹងលើអាជីវកម្មរបស់ខ្លួន នេះជាមូលហេតុ ចំបងធ្វើអោយអាជីវកម្មអ្នកបរាជ័យ ព្រោះអាជីវកម្មមានអាយុក្រោម1ឆ្នាំ អ្វីដែលអាជីវកម្ម រឺម្ចាស់អាជីវកម្មខ្វះខាត់ខ្លាំងបំផុតនោះ គឺ :
1. ចំណេះ ជំនាញ បទពិសោធន៍ ការងារផ្ទាល់
- ករណីដែលម្ចាស់ អាជីវកម្ម រឺបុគ្គលិក ខ្វះ ជំនាញ បទពិសោធន៍នេះហើយ ដែលធ្វើអោយក្បាលម៉ាស៊ីនក្រុមហ៊ុនមិនអាចដើរចំគោលដៅបាន ដែលការដើរភាគច្រើន គឺរៀនដើរ និងធ្វើតែប៉ុណ្ណោះ បើធៀបជាមួយដៃគូរចាស់ គឺចាញ់ប្រៀបខ្លាំងណាស់ ដូនេះទាមទារអោយ សិក្សារស្វែងយល់អោយបានយូរ និងស៊ីជំរៅលើផ្នែកមួយៗ អោយច្បាស់លាស់ ។
2 ខ្វះទុន និងជំនាញគ្រប់គ្រងហិរញ្ញវុត្ថុ
- ករណីអាជីវកម្មនៅក្មេងខ្ចី ត្រូវការទុនមកចំណាយលើប្រតិបត្តិការធំៗ របស់ស្ថាប័ត្រ ទើបអាជីវកម្មអាចរស់បានយូរ និងរីកចំរើន ស្របពេលភ្ញៀវថ្មីគេស្គាល់ និងជឿរលើផលិតផល សេវាកម្មរបស់ស្ថាប័ត្រ ។ ដូចនេះ បើម្ចាស់អាជីវកម្ម ខ្សោយទុនមិនចេះប្រមូលទុនវិនិយោគ ព្រមទាំងមិនចេះចាត់ចាយលុយ អោយមានលទ្ធផលវិជ្ជមាន រឺ ស្ថាប័ត្រ ចិញ្ចឹមខ្លួនឯងបាននោះ អាជីវកម្ម និងបរាជ័យមិនខាន ។
3. នៅខ្សោយជំនឿរចិត្ត និងការតស៊ូ
នៅពេលអាជីវកម្មនៅ ខ្ចី ដូចកូនក្មេងរៀនដើរ អញ្ចឹង ព្រោះផ្លូវជោគជ័យ រឿងពិតពិបាក់មិនមែនស្រួលដូចគេនិយាយទេ ត្រូវដើរដួល ហើយរៀនងើប ម្តងហើយម្តងទៀតក្នុងដំណើរផ្លូវវែងឆ្ងាយ ទើបអាចទទួលផ្លែផ្កាបាន ។



No comments