មូលហេតុ មនុស្សសម័យឥលូវ ងាយចាញ់បោកគេច្រើន

១ សេចក្តីលោភខ្លាំង ខ្វះការគិត ២ តម្រូវការជីវិតកើនឡើង ភាពហៃស៊ូអ្នកជុំវិញ  ចំណាយកាន់តែធំ ដូចនេះចង់រកចំណូលលឿនៗ ច្រើនៗ មិនប្រឹងសន្សំ មិនប្រឹងកសាងជំនាញរឹងមុន ៣ សំខាន់បំផុត ខ្វះចំណេះជំនាញមុនវិនិយោគ មិនអោយតម្លៃចំណេះ ស្តាប់តែពាក្យសំដី សំរេចចិត្តលឿនជ្រុលពេក ។ ៤ ខ្វះពិសោធន៍ មិនព្រមសន្សំទុន បទពិសោធន៍ មិនវិនិយោគលើអ្វីមើលឃើញ ពិសោធន៍បាន និងជំនាញខ្លួនឯង តែវិនិយោគតែអ្វីភាគច្រើន មិនអាចពិសោធន៍មិនបាន មិនធ្លាប់ធ្វើខ្លួនឯងសោះនោះ ៥ សេពគបខុសមនុស្ស នាំទៅផ្លូវខុស ។ ៦ សំខាន់បំផុត ខ្វះចំណេះលុយកាក់ និងហិរញ្ញវុត្ថុ ជាចំណេះស្នូលនៃជីវិត អាជីវកម្ម ទូទៅនៅសាលាមិនមានបង្រៀនឡើយ វាត្រូវដក់ស្រង់បទពិសោធន៍ និងជំនាញ់ខ្លីក្រៅសាលា ។ ៧ បច្ចេកវិជ្ជា កាន់តែខ្ពស់មនុស្សងាយ កាន់តែចាញ់បោកខ្ពស់ ខ្វះចំណេះបច្ចេកវិជ្ជមានោងដែរ នេះក៏ជាមួយផ្នែក ...។ ៨ ការអប់រំពីសង្គម ពីការបោកប្រាស់ និងវិធីការពារ ការបោកប្រាស់ ។ 

👉 មិនមែនចង់និយាយ ចំអកតែជាសារមួយ ដាស់តឿន ពិសេស មនុស្សខ្វះបទពិសោធន៍ជីវិត គូរស្រករទើបរៀបការថ្មីៗ(ភាគច្រើន តុងទីង លេងល្បែង ចង់មានលឿន ...) បុគ្គលទើបរកចំណូលបានខ្លួនឯងបាន (ពលករកូរ៉េ និងក្រៅប្រទេស ប្រាក់ខែខ្ពស់ៗ.... ) កសិករ អាជីវករ ខ្វះចំណេះដឹង ជាមុខសញ្ញានៃការ បោកប្រាស់ ផងដែរ ...។ 
👉 ចុងក្រោយ បើបងប្អូនមិនដឹងធ្វើអ្វីល្អ ទុកលុយអោយសល់ក្នុងខ្លួនច្រើនទៅ ទុកទិញមាសក៏បាន ដាកធនាគារយកការប្រាក់ក៏បាន រឺទិញដីភូមិជិតៗខ្លួនមានឯកសារប្លង់រឹងច្បាស់លាស់ក៏បាន(តែត្រូវការ ការយល់ដឹងខ្លះផងដែរ កុំទិញតាមការចង់បាននោះ ) ។ 

សរុបជារួម មុនធ្វើការវិនិយោគអ្វីក៏ដោយ 

១ មានផ្លូវចិត្តមួយរឹងមាំងសិន ២ មានជំនាញគ្រប់គ្រងចាត់ចែងលុយ និងចេះសន្សំទុនខ្លួនឯងច្រើនសិន ចាំគិតដល់ការវិនិយោគ បើគ្មានលុយកុំទាន់គិត ប្រឹងតែរក និងសន្សំអោយច្រើនសិន ៣ បណ្តុះជំនាញ ខ្លួនអោយខ្លាំងសិន លើអ្វីអ្នកចង់វិនិយោគន៍ កុំជឿរតាមតែគេនិយាយនោះ ....។ បើមិនដឹងធ្វើអ្វី ចំនុចទី ២ គឺប្រឹងរកតាមលទ្ធភាពមានបច្ចប្បន្នកុំចំណាយទៀត កាត់អ្វីជាការចំណាយដែលគ្មានប្រយោជន៍ចោលអោយអស់ រួចប្រឹងតែរក និងសន្សំទុកទៅ បច្ចប្បន្ន អ្វីល្អបំផុត ទុកដាក់លុយ គឺ ទូរដាក់លុយយើង ធនាគារ ទិញមាស .... បើបងប្អូនចង់វិនិយោគ សន្សំអោយតែច្រើន បងប្អូន និងដឹងថា គួរយកទៅធ្វើអ្វីពិតប្រាកដដោយខ្លួនឯងហើយ  ។  

Published from Blogger Prime Android App

Published from Blogger Prime Android App






No comments

Powered by Blogger.